Slide show eight
Slide show seven
Slide show three
Slide show two
Slide show one

 នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៧ ពិធីចុះសួរសុខទុក្ខ និងចែកអំណោយរបស់សមាគមនារីអាស៊ានកម្ពុជា AWC ដល់សិស្សពិការខ្សោយសតិបញ្ញា និងអូទីស្សឹម នៃអង្គការ HHC នៅក្នុងអនុវិទ្យាល័យអនុវត្តក្រុងតាខ្មៅ ខេត្តកណ្តាលបានទទួលការគាំទ្រជាខ្លាំង ។ ...

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨​ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម នៃអង្គការHHC ចំនួន ១៩០នាក់ អាណាព្យាបាលសិស្សានុសិស្សសហគមន៍ទាំងអស់សរុប ៧១១នាក់ស្ថិតនៅក្នុងអនុវិទ្យាល័អនុវត្តក្រុងតាខ្មៅ ។...

នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា ចុះសួរសុខទុក្ខកុមារពិកាេខ្សោយសតិបញ្ញា និងអូទីស្សឹម HHC ខេត្តកណ្តាល ។ ឯកឧត្តមមានការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ខិតខំប្រឹងប្រែងរបស់លោក ចាន់ សារិន និងសហការីទាំងអស់ ដើម្បីជួយកុមារពិការអោយបានចូលរៀនតាមគោលការណ៍អប់រំជាតិ ។...
ព័ត៏មាន និង ព្រឹត្តិការណ៏ថ្មីៗ


សូមអរគុណដល់ប្អូនយុវនិស្សិតខេត្តបន្ទាយមានជ័យដែលបានប្រមូលពីសប្បុរសជននានាទាំងសម្ភារៈ
និងថវិការមកជួយកម្រោង ដៃស្រលាញ់ នៃកុមារពិកាេខ្សោយសតិបញ្ញា និងអូទីស្សឹម អង្កការHHC ។
សូមជូនពរប្អូនយុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ សូមមានសុខភាពល្អ រកសុីមានបាន
ជោគជ័យក្នុងការងារ ដើម្បីជួយសង្គមតទៅទៀត ។
សូមប្អូនទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសហការីទាំងអស់។
...

ចក្ខុវិស័យ៖ ដៃស្រលាញ់នឹងជាកន្លែងដែលសាធារណៈជនចែករំលែក និងបង្កើត ក្តីសង្ឃឹម និងការស្រលាញ់ដល់កុមារពិការ និង សង្គម។

បេសកម្ម៖ បង្កើតហាងសប្បុរស ដែលសាធារណៈជនអាចបរិច្ចាគ និងទិញរបស់បរិចា្ចគ ដើម្បី ជួយក្មេងពិការ បរិស្ថាន និងសង្គម។

គោលដៅ៖
 ប្រើប្រាស់ ឡើងវិញ នូវរបស់ដែលបានមកពីការបរិច្ចាកពីសាធារណៈជន 
 បង្កើត និងបង្កើនតម្លៃនៃរបស់ទាំងនោះ ដើម្បីជាប្រយោជន៍ដល់ កុមារពិការ បរិស្ថាន និងសង្គម 
ទទួលយក៖
 គ្រឿងសង្ហារឹម 
 សំលៀកបំពាក់ 
 សៀវភៅ និងសម្ភាៈសិក្សារផ្សេងៗ 
 តុក្កតា និងល្បែងក្មេងលេង 
 ស្បែកជើង 
 សម្ភារៈតុបតែងកាយ 
 សម្ភារៈប្រើប្រាស់ក្នុងផ្ទះ 
 គ្រឿងអេឡិចត្រូនិច 
...
បង្ហាញទាំងអស់
Today : 00019
Yesterday : 00090
This month : 01103
Total : 0104078